កិច្ចប្រជុំគណៈកម្មការពិនិត្យ កែសម្រួលព្រំប្រទល់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តព្រះសីហនុ – រដ្ឋបាលខេត្តព្រះសីហនុ

កិច្ចប្រជុំគណៈកម្មការពិនិត្យ កែសម្រួលព្រំប្រទល់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តព្រះសីហនុ

  • 4
រសៀលថ្ងៃព្រហស្បតិ៍ ១០កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំគណៈកម្មការពិនិត្យ កែសម្រួលព្រំប្រទល់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធផងដែរ ។
កិច្ចប្រជុំមានរបៀបវរ:ចំនួន៥ ÷
១.បើកកិច្ចប្រជុំ
២.របាយការណ៍ ស្តីពីស្ថានភាពព្រំប្រទល់របស់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ នីមួយៗ (ដោយក្រុង ស្រុក សាម៉ី)
៣.សំណើរ និងសំណូមពរការងារពាក់ព័ន្ធ នឹងកែសម្រួលព្រំប្រទល់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ។
៤.ពិភាក្សា
៥.មតិបូកសរុប ឯកឧត្តមអភិបាល នៃគណ:អភិបាលខេត្ត។

បន្ទាប់ពីធ្វើពិភាក្សារវាងក្រុង ស្រុកទាំង ៥រួចមក ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានធ្វើការបូកសរុប និងឯកភាពលើផែនទី លិខិតបទដ្ឋានគតិយុត្តរបស់ក្រសួងមហាផ្ទៃ អនុក្រឹត្យ និងព្រះរាជក្រឹត្យនៃព្រះរាជាណាចក្រកម្ពុជា។ព្រមទាំងណែនាំឱ្យមន្ទីរដែនដី
១.ចុះពិនិត្យ និងកំណត់ព្រំប្រទល់ក្រុង ស្រុក ឃុំ សង្កាត់។
២.ស្រុកទាំង៣ បោះបង្គោលកំណត់ព្រំប្រទល់ក្រុង ស្រុក ដើម្បីធ្វើការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងកាត់បន្ថយបាននូវទំនាស់ដីធ្លីក្នុងខេត្តព្រះសីហនុ ៕
Skip to toolbar