ការទទួលអំណោយមនុស្សធម៌ពីក្រុមហ៊ុន Cambodian Energy Limited នូវអង្ករចំនួន ១០តោន និងក្រុមហ៊ុន Cambodian Energy II Co,Ltd អង្ករ ១០តោន អបអរសាទរខួបទី១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ២០២០ – រដ្ឋបាលខេត្តព្រះសីហនុ

ការទទួលអំណោយមនុស្សធម៌ពីក្រុមហ៊ុន Cambodian Energy Limited នូវអង្ករចំនួន ១០តោន និងក្រុមហ៊ុន Cambodian Energy II Co,Ltd អង្ករ ១០តោន អបអរសាទរខួបទី១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ២០២០

  • 4
ព្រឹកថ្ងៃសុក្រ ៧កើត ខែកក្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីក្រុមហ៊ុន Cambodian Energy Limited នូវអង្ករចំនួន ១០តោន និងក្រុមហ៊ុន Cambodian Energy II Co,Ltd អង្ករ ១០តោន អបអរសាទរខួបទី១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ២០២០ ក្រោមប្រធាន បទ ” ខ្ញុំស្រឡាញ់សន្តិភាព និងកាកបាទ ក្រហមកម្ពុជា” ។ អំណោយសប្បុរសធម៌នេះ ដើម្បីបម្រើសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋដែលជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ ។

ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនទាំងពីរដែលបានឧបត្ថម្ភអង្ករដល់សាខាកាក បាទក្រហមកម្ពុជាខេត្តព្រះសីហនុ យើងនឹងយកទៅចែកជូនប្រជាពលរដ្ឋ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះទឹកចិត្តមនុស្សធម៌ដែលបានមើលឃើញនូវស្ថានភាពជាក់ស្ដែងរបស់ប្រជាពលរដ្ឋខេត្តព្រះសីហនុ ក្នុងការលំបាក ហើយការឧបត្ថម្ភនាពេលនេះគឺសមស្របជាមួយនឹងស្ថានភាពជាក់ស្ដែង ។
ឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបានបន្តថា នៅថ្ងៃស្អែករូបខ្ញុំនឹងឯកឧត្តមអនុប្រធានកិត្តិយសសាខាបន្តចែកអំណោយជូនប្រជាពលរដ្ឋជាងមួយពាន់គ្រួសារបន្ថែមទៀតនៅស្រុកកំពង់សីលា ប្រសិនបើលោកមានពេលទំនេរអាចចូលរួមចែកអំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋនៅស្រុកកំពង់សីលាជាមួយគ្នា ។ សម្រាប់កម្ពុជាជំនន់ទឹកភ្លៀងមិនទៀងទាត់ថា ខែ៨ ឬ ខែ១០ នោះទេ។ បើខ្ញុំនៅចាំកាលពីឆ្នាំ២០០១ នៅទីក្រុងភ្នំពេញជំនន់ទឹកភ្លៀងមានរហូតដល់ខែធ្នូ អាស្រ័យទៅ លើស្ថានភាពអាកាសធាតុព្យុះ ភ្លៀងវាប្រែប្រួលនៅលើពិភពលោក ៕
Skip to toolbar