ការនាំយកអំណោយរបស់សម្តេច ហ៊ុន សែននិងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មកប្រគល់ជូនដល់គ្រួសារស្រ្តីរងគ្រោះដែលស្លាប់ដោយសារលង់ទឹក ស្ថិតនៅក្រុម៧ ភូមិ១ សង្កាត់លេខ១ – រដ្ឋបាលខេត្តព្រះសីហនុ

ការនាំយកអំណោយរបស់សម្តេច ហ៊ុន សែននិងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មកប្រគល់ជូនដល់គ្រួសារស្រ្តីរងគ្រោះដែលស្លាប់ដោយសារលង់ទឹក ស្ថិតនៅក្រុម៧ ភូមិ១ សង្កាត់លេខ១

  • 4
នៅព្រឹកថ្ងៃអាទិត្យ ២កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេនិងត្តព្រះសីហនុ បាននាំយកអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មកប្រគល់ជូនដល់គ្រួសារស្រ្តីរងគ្រោះដែលស្លាប់ដោយសារលង់ទឹក ស្ថិតនៅក្រុម៧ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

អំណោយដែលគល់ជូនរួមមាន÷
-អង្ករ ១ បាវ
-មី ១ កេស
-ត្រីខ ១ យួរ
-ទឹកត្រី ១ យួរ
-ទឹកស៊ីអីវ ១ យួរ
-ទឹកក្រូច ១០ កេស
-ទឹកសុទ្ធ ១០ កេស
និងថវិកា ១០ លានរៀល។
សូមបញ្ជាក់ថាស្រី្តរងគ្រោះបានបាត់បងជីវិតដោយសារតែដើរឆ្លងប្រឡាយទឹក បានរអិលជើង និងត្រូវទឹកគួច ក្នុងពេលមានជំនន់ទឹកភ្លៀង នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ ហើយដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទើបចាត់អោយឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឩត្តមភិបាលខេត្ត ចុះសួរសុខទុក្ខ នាំយកអំណោយប្រគល់ជូន និងបានផ្តាំផ្ញើនូវក្តីនឹករលឹក ការសោកស្តាយពីសំណាក់សម្តេចទាំងពីរ ចំពោះការបាត់បង់កូនជាទីស្រឡាញ់របស់គ្រួសារនៃសព ។
 
Skip to toolbar