ការចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវក្រុង ៣៤ ខ្សែ នៅខេត្តព្រះសីហនុ – រដ្ឋបាលខេត្តព្រះសីហនុ

ការចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវក្រុង ៣៤ ខ្សែ នៅខេត្តព្រះសីហនុ

  • 4
នៅព្រឹកថ្ងៃច័ន្ទ ៣រោច ខែអស្សុជ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ត្រូវនឹងថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០២០ ឯកឧត្តម
ជាម ហុីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញអមដំណើរឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក)
ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការ និងជាសមាជិក

គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
ចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវក្រុង ៣៤ ខ្សែ នៅខេត្តព្រះសីហនុ ទទួលបានលទ្ធផលដូចខាងក្រោម៖
១. ការងារចាក់បេតុងផ្លូវសម្រេចបាន ១០០%
២. ការងារដាក់លូតាមផ្លូវសម្រេចបាន ១០០%
៣. ការងាររៀបចំប្រព័ន្ធលូរណបសម្រេចបាន ៣០, ៥%
៤. ការងាររៀបខឿនក្រានីតសម្រេចបាន ៨៥, ៨៣ %
៥. ការងាររៀបចំកម្រាលក្រានីតសម្រេចបាន ៤៩, ៦៧ %
៦. ការងារដំឡើងបង្គោលភ្លើងតាមដងផ្លូវសម្រេចបាន ៨០,២៨ %
៧. ការងារបំពាក់អំពូលភ្លើងតាមដងផ្លូវសម្រេចបាន ៦៧,៧៥%
៨ ការងារបំពាក់កាមេរ៉ាសុវត្ថិភាពសម្រេចបាន ១៥%
៨. ការងារដំឡើងភ្លើងស្អប់ចរាចរណ៍សម្រេចបាន ៤៥ %
១០. ការងារដាំដើមឈើនិងផ្កាក្រដាសសម្រេចបាន ៥០,១០%
សូមបញ្ជាក់ថា ការស្ថាបនាផ្លូវខាងលើ គឺជា ការអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាសម័យ ប្រជុំពេញអង្គតណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០១៩ និងបានចាប់ដំណើរការការដ្ឋានសាងសងចាប់ពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩។
Skip to toolbar