ខេត្តព្រះសីហនុ៖ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ នៅសាលាខេត្តព្រះសីហនុ បានរៀបចំនូវកិច្ចប្រជុំ គណៈអភិបាល ជាមួយ មន្ទីរអង្គភាពពាក់ព័ន្ធ ស្តីពីការប្រជុំបូកសរុបរបាយការណ៍ប្រចាំខែឧសភា និងការអនុវត្តការងាររបស់រដ្ឋបាល ខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងមាន ការអញ្ជើញ ចូលរួមពីថ្នាក់ដឹកនាំ តាមមន្ទីរអង្គភាពជុំវិញខេត្ត។
ក្នុងកិច្ចប្រជុំនេះ បានបង្ហាញឲ្យឃើញស្ថានភាព ក្នុងការបំពេញការងារកន្លងមក ជាពិសេសក្នុងខែឧសភាផ្ទាល់ ដែលបានសម្រេចនូវ ការងារជាច្រើនដូចជា៖
– ការចែកទឹកស្អាតទៅដល់ប្រជាជនដែលកំពុងជួបនូវបញ្ហាខ្វះទឹកសម្រាប់ប្រើប្រាស់
-កម្មវិធីធំក្នុងខែឧសភាមានចំនួន២ គឺ
ទី១ ៖កម្មវិធីពលកម្មអន្តរជាតិ ដែលប្រព្រឹត្តធ្វើនៅកំពង់ផែ ស្វយ័តខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ទី២៖ កម្មវិធីខួបអនុស្សាវរីយ៍លើកទី១៥៣ឆ្នាំនៃទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ដែលមានការកើនឡើងនូវ ការចូលរួមពីសំណាក់សប្បុរសជនទទួលបាថវិកាចំនួនជាង ៣០ម៉ឺនដុល្លា។
-ការរក្សាសន្តិសុខសណ្តាប់ធ្នាប់
-ការរក្សាបរិស្ថាន។ល។
រឺឯចំណុចខ្វះខាត ពោលគឺនៅបន្តិចបន្តួចតែប៉ុណ្ណោះ ទោះជាយ៉ាងណាក្តី ឯកឧត្តមសំនូមពរ ទៅដល់មន្រ្តីពាក់ព័ន្ធ ឲ្យមានទិសដៅបន្តដូចជា៖
-សូមឲ្យចូលរួមដោយខិតខំបន្តទៀតទោះជាយើងទទួលបានជោគជ័យជាបណ្តើរៗក៏ដោយ
-សូមឲ្យពង្រឹងច្បាប់នៅគ្រប់អង្គភាព និង ណែនាំឲ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់
-ដោះស្រាយរឿងបញ្ហាអត្តសញ្ញាណប័ណ្ណ
-ដោះស្រាយបញ្ហាទឹកស្អាតជាបន្ត
-ដោះស្រាយបញ្ហា អូរ ប្រឡាយ។ល។
-រួមទាំងដោះស្រាយនូវបញ្ហាផ្សេងៗជាពិសេសបញ្ហាដែលសេសសល់ពីមុន ។
[facebook]