លោក គង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុ អញ្ជើញបើកសម្ពោធដំណើរការសាកល្បងផ្សារទំនើបព្រីនស៍ ម៉ល (Prince Mall) – រដ្ឋបាលខេត្តព្រះសីហនុ

លោក គង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុ អញ្ជើញបើកសម្ពោធដំណើរការសាកល្បងផ្សារទំនើបព្រីនស៍ ម៉ល (Prince Mall)

  • 4
រសៀលថ្ងៃព្រហស្បតិ៍ ១៤កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ ២០២០ លោក គង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុ អញ្ជើញបើកសម្ពោធដំណើរការសាកល្បងផ្សារទំនើបព្រីនស៍ ម៉ល (Prince Mall) មានទីតាំងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោកឧកញ៉ាលោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងភ្ញៀវកិត្តិយស ។

លោក Zhang Rui Jun នាយកប្រតិបត្តិក្រុមហ៊ុន ព្រីនស៍ហ័នយូ រៀលអ៉ីស្ទេត មានប្រសាសន៍ថា ដើម្បីឆ្លើយតបនិងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជាក្រុមហ៊ុនព្រីនស៍ ហ័នយូ រៀលអ៉ីស្ទេតគ្រុប ជាមជ្ឈមណ្ឌលទិញទំនិញបែបចម្រុះដំបូងបង្អស់នៅខេត្តព្រះសីហនុ។​ ការបើកសម្ពោធសាកល្បងថ្ងៃនេះគឺទទួលបានការជួយជ្រោមជ្រែង និងការយកចិត្តទុកដាក់ពីរដ្ឋបាលខេត្តព្រះសីហនុ ព្រមទាំងស្ថាប័នពាក់ព័ន្ធ។ នេះជាជំហានដំបូងយើងសង្ឃឹមយ៉ាងមុតមាំថារដ្ឋបាលខេត្ត​ ក៏ដូចជារាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់គាំទ្រប្រតិបត្តិការរបស់ក្រុមហ៊ុន និងផ្ដល់នូវផលិតផលដែលមានគុណភាព និងសេវាកម្មល្អ ធ្វើឲ្យខេត្តព្រះសីហនុ​ ទទួលបាននូវមជ្ឈមណ្ឌលទិញទំនិញបែបចម្រុះមួយ និងចូលរួមចំណែកក្នុងការបង្កើតឱកាសការងារ និងចំណូលពន្ធជូនរដ្ឋ ។
លោក គង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុ បានថ្លែងក្នុងពិធីបើកសម្ពោធដាក់ឱ្យដំណើរការសាកល្បងផ្សារទំនើបព្រីនស៍ ម៉ល (Prince Mall)ថាៈ​ តាងនាមរដ្ឋបាលខេត្ត ខ្ញុំមានសេចក្តីរីករាយ​ និងសូមគាំទ្រសម្រាប់ការដាក់ឱ្យដំណើរការសាកល្បងផ្សារទំនើបព្រីនស៍ ម៉ល ក្នុងក្រុងព្រះសីហនុ ក្រោមគោលនយោបាយបើកចំហរ និងស៊ីជម្រៅរបស់ប្រទេសទាំងពីរ (កម្ពុជា-ចិន) ធ្វើឱ្យប្រទេសទាំងពីរមានទំនាក់ទំនងល្អ​ មានការអភិវឌ្ឍន៍រីកចំរើនយ៉ាងឆាប់រហ័ស ពិសេសគឺការអភិវឌ្ឍន៍នៅខេត្តព្រះសីហនុ​ នាពេលបច្ចុប្បន្ន ។ ជាក់ស្ដែងយើងឃើញមានអ្នកវិនិយោគអន្តរជាតិ​យ៉ាងច្រើនមកវិនិយោគក្នុងខេត្តព្រះសីហនុ លើវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម សំណង់ ដឹកជញ្ជូន និងទេសចរណ៍ជាដើម ។ភាពរីកចម្រើនលើវិស័យទាំងនេះ​បានចូលរួមចំណែកដល់កំណើនចំណូលរបស់ប្រជាពលរដ្ឋ និងកំណើនសេដ្ឋកិច្ចខេត្ត ។
លោកអភិបាលរងខេត្តបានបន្តថា ការសម្ពោធដាក់ឱ្យដំណើរការសាកល្បងផ្សារទំនើបព្រីនស៍ ម៉ល ដែលវិនិយោគដោយក្រុមហ៊ុន Prince Huan You Real Estate Cambodia Group Co. Ltd កំពុងបណ្ដាក់ទុនលើគម្រោងអភិវឌ្ឍន៍ក្នុងវិស័យជាច្រើនក្នុងប្រទេសកម្ពុជា ពិសេសនៅខេត្តព្រះសីហនុ ។ នេះគឺជាសកម្មភាពបង្ហាញពីការជឿជាក់របស់អ្នកពីនិយោគទុនមកលើរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចកាត់បន្ថយភាពក្រីក្រ ផ្តល់ការងារជូនប្រជាពលរដ្ឋខេត្តព្រះសីហនុ ។
រដ្ឋបាលខេត្តបាននិងកំពុងខិតខំបន្តលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរួមមានការកសាងផ្លូវទីក្រុង ផ្លូវប្របឆ្នេរសមុទ្រ ពិសេសផ្លូវទាំង ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ដោយរៀបចំទំនើបកម្ម សុវត្ថិភាព បរិស្ថាន និងសោភ័ណភាព។
ក្នុងស្ថានការណ៍ពិភពលោកកំពុងជួបនឹងវិបត្តិជំងឺCovid-១៩ រដ្ឋបាលខេត្ត បានចាត់ចែងក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាល អនុវត្តយ៉ាងម៉ឺងម៉ាត់លើវិធានការធ្វើចក្តាឡឺស័ក ចំពោះអ្នកដំណើរបរទេសតាមព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ ដោយតម្រូវឱ្យពួកគេស្នាក់នៅទីកន្លែងដែលរដ្ឋបាលខេត្តបានរៀបចំ និងតម្រូវឱ្យយកសំណាក់ ធ្វើតេស្តរកមេរោគCovid-១៩ ទៅតាមបច្ចេកទេស​ ៕
Skip to toolbar