រដ្ឋបាលខេត្ត និងម្ចាស់អំណោយកាស៉ីណូ Liberty Goddes បាននាំយកគ្រឿងឧបភោគ បរិភោគ សម្ភារៈសិក្សា និងថវិកាជូនដល់អង្គការម្លប់តាប៉ាង – រដ្ឋបាលខេត្តព្រះសីហនុ

រដ្ឋបាលខេត្ត និងម្ចាស់អំណោយកាស៉ីណូ Liberty Goddes បាននាំយកគ្រឿងឧបភោគ បរិភោគ សម្ភារៈសិក្សា និងថវិកាជូនដល់អង្គការម្លប់តាប៉ាង

  • 4
ព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែអស្សុជឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីអស់លោក លោកស្រីជាប្រធាន អនុប្រធានមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ និងម្ចាស់អំណោយកាស៉ីណូ Liberty Goddes ( នារីសន្តិភាព) បាននាំយកគ្រឿងឧបភោគ បរិភោគ សម្ភារៈសិក្សា និងថវិកាជូនដល់អង្គការម្លប់តាប៉ាង មានទីតាំងស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ។

ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ មានប្រសាសន៍ថា ថ្ងៃនេះឯកឧត្តមមានមោទនភាព និងសេចក្តីសោមនស្សរីករាយដែលបានចូលរួមជាមួយ កាស៉ីណូ Liberty Goddes ( នារីសន្តិភាព) នាំយកគ្រឿងឧបភោគ បរិភោគ សម្ភារៈសិក្សា និងថវិកាមួយចំនួន មកផ្តល់ឱ្យអង្គការម្លប់តាប៉ាង ព្រមទាំងបានកោតសរសើរ និងវាយតម្លៃចំពោះថ្នាក់ដឹកនាំបុគ្កលិកអង្គការម្លប់តាប៉ាងទាំងអស់ ដែលបានបំពេញការងារយ៉ាងសកម្ម ខណៈពេលកម្ពុជាប្រយុទ្ធប្រឆាំងនឹងជំងឺCovid-១៩។ អង្គការបានចូលរួមធ្វើសកម្មភាពយ៉ាងសកម្មក្នុងសហគមន៍នៃខេត្តព្រះសីហនុ ដោយបានជួយដល់គ្រួសារក្រីក្រក្នុងសហគមន៍បានទាន់ពេលវេលា ។ កន្លងមករដ្ឋបាលខេត្ត ក៍បានឧបត្ថម្ភសម្ភារ:មួយចំនួនតាមរយៈអង្គការម្លប់តាប៉ាង ដើម្បីយកទៅចែកជូនដល់គ្រួសារក្រីក្រនៅក្នុងសហគមន៍របស់យើង ហើយសកម្មភាពនេះបានជួយដល់ប្រជាពលរដ្ឋក្រីក្របានទាន់ពេលវេលា ។
ឯកឧត្តម បានបន្តថាផ្ដើមចេញពីកាស៉ីណូ Liberty Goddes ( នារីសន្តិភាព) បានចូលរួមការងារសង្គមជាមួយរដ្ឋបាលខេត្ត ក្នុងគោលដៅការងារមនុស្សធម៌នៃខេត្តព្រះសីហនុ មានគ្រឿងឧបភោគ បរិភោគ សម្ភារៈសិក្សា និងថវិកាមួយចំនួន ទើបយើងបានមកជួបជុំគ្នានាពេលនេះ ។
ឯកឧត្តម ក៍បានថ្លែងអំណគុណអ្នកវិនិយោគកាស៉ីណូ Liberty Goddes ( នារីសន្តិភាព) ក្នុងស្ថានភាពកម្ពុជាកំពុងរងផលប៉ះពាល់នឹងជំងឺ Covid-១៩ តែគាត់នៅចូលរួមចែករំលែកអំណោយដល់រដ្ឋបាលខេត្ត និងបានផ្តល់ជូនដល់អង្គការម្លប់តាប៉ាងនាពេលនេះ ក្នុងការងារសង្គម ហើយអង្គការនិងធ្វើការចែកបន្តជូនដល់គ្រួសារក្រីក្ររបស់យើងក្នុងខេត្តបន្តទៀត ។
ក្នុងឱកាសនោះឯកឧត្តម គួច ចំរើនក៏បានធ្វើការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រធាន និងបុគ្គលិកអង្គការម្លប់់តាប៉ាងទាំងអស់ដែលបានធ្វើសកម្មភាពមនុស្សធម៌ជួយដល់កុមារក្រីក្រ និងគ្រួសារក្រីក្រក្នុងខេត្តព្រះសីហនុ សូមឱ្យអង្គការបន្តសកម្មភាពនេះបន្តទៀតប្រកប ដោយជោគជ័យក្នុងការជួយកុមារ និងគ្រួសារក្រីក្រក្នុងសហគមន៍របស់យើង ។ អំណោយរបស់កាស៉ីណូ Liberty Goddes (នារីសន្តិភាព) រួមមាន:
១.អង្ករ ២,៥០០គីឡូក្រាម,
២.ម៉ាស ១៥,០០០ ,
៣.ប៊ិច ៥,០០០ដើម
៤. សៀវភៅ ២,០០០ក្បាល
៥. ថវិការ ៥,០០០ដុល្លារ
ដោយឡែករដ្ឋបាលខេត្តព្រះសីហនុ ក៍បានជួយឧបត្ថម្ភទឹកបរិសុទ្ធ ១០០កេស និងទឹកក្រូច ៥០កេសផងដែរ ៕
Skip to toolbar