កិច្ចប្រជុំរបស់ខ្លួន នៅសណ្ឋាគារ ហ្គោលដិនសុី – រដ្ឋបាលខេត្តព្រះសីហនុ

កិច្ចប្រជុំរបស់ខ្លួន នៅសណ្ឋាគារ ហ្គោលដិនសុី

  • 6

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ គណៈកម្មាធិការវាយតម្លៃទីក្រុងស្អាត បានរៀបចំនូវ កិច្ចប្រជុំរបស់ខ្លួន នៅសណ្ឋាគារ ហ្គោលដិនសុី ខេត្តព្រះសីហនុ

ក្រោមអធិបតីភាព លោក ច្រឡឹង សុមេធា ប្រធានផ្នែក ផែនការ បណ្តុះបណ្តាល និងនីតិកម្មនៃ គ.ជ.វ.ទ និងមានការ អញ្ជើញចូលរួមពីសំណាក់មន្រ្តី ផ្នែកផែនការ បណ្តុះបណ្តាល និងនីតិកម្មខេត្តព្រះសីហនុ និងខេត្តកោះកុង មន្ត្រី ទេសចរណ៍ មន្រ្តីពាក់ព័ន្ធនានានៃខេត្តព្រះសីហនុ និងខេត្តកោះកុងផងដែរ។

នៅក្នុងកិច្ចប្រជុំនេះបានពិភាក្សាពិគ្រោះយោបល់លើសេចក្តីព្រាង ”ក្រុុមប្រតិបត្តិឆ្នេរសមុទ្រកម្ពុជា” នៅក្នុងកិច្ចប្រជុំនេះ បានបើកមតិស្វាគមន៍ដោយ លោក ច្រឡឹង សុមេធា ប្រធានផ្នែក ផែនការ បណ្តុះបណ្តាល និងនីតិកម្មនៃ គ.ជ.វ.ទ ទៅដល់សមាជិក ក្នុងអង្គប្រជុំទាំងមូល និងជាបន្ត លោក ពឹង សុងពិសិដ្ឋ មន្រ្តីជំនួយការអគ្គនាយកទេសចរណ៍ បានធ្វើនូវបទបង្ហាញ ស្តីពី ”ក្រុមប្រតិបត្តិឆ្នេរសមុទ្រកម្ពុជា” ដែលបង្ហាញពីផលិតផលទេសចរណ៍របស់ខេត្ត សកម្មភាព ជាយុទ្ធសាស្រ្ត ប្រការគួរធ្វើផ្សេងៗ។

ក្រោយពីការធ្វើបទបង្ហាញបានបញ្ចប់ កិច្ចប្រជុំបានចែកចេញជា២ ផ្នែកគឺ៖
-ក្រុមទី១: ដឹកនាំសម្របសម្រួលដោយ លោក សុីម សុខតឿ ជំនួយការអគ្គនាយក ទេសចរណ៍ និង លោក វ៉ាត វ៉ាន់វីរៈ មន្រ្តីផ្នែកផែនការ បណ្តុះបណ្តាល និងនីតិកម្ម “ក្រុមប្រតិបត្តិឆ្នេរសមុទ្រខេត្តព្រះសីហនុ”

-ក្រុមទី២: ដឹកនាំសម្របសម្រួលដោយ លោក ពីង សុងពិសិដ្ឋ ជំនួយការអគ្គនាយក ទេសចរណ៍ និង លោក ឡោ សុធន មន្រ្តីផ្នែកផែនការ បណ្តុះបណ្តាល និងនីតិកម្ម “ក្រុមប្រតិបត្តិឆ្នេរសមុទ្រខេត្តកោះកុង”

ដោយក្រុមនីមួយៗពិភាក្សាផ្តោតទៅលើ
-សកម្មភាពយុទ្ធសាស្រ្តសម្រាប់ខេត្ត
-ការអភិវឌ្ឍផលិតផលទេសចរណ៍ប្រកបដោយគុណភាព
-ការធានាសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ
-ការធ្វើទីផ្សារឲ្យក្លាយជាគោលដៅ និង ច្រកទាក់ទាញទៅកាន់ឆ្នេរសមុទ្រកម្ពុជា។ (សម្បត្តិ)

01

02

03

04

Skip to toolbar