ប្រគល់ ទទួលវត្ថុបុរាណ (គុលាភាជន៍) ចំនួន២វត្ថុ ដើម្បីយកមករក្សាទុកនៅទីមានសុវត្ថិភាព – រដ្ឋបាលខេត្តព្រះសីហនុ

ប្រគល់ ទទួលវត្ថុបុរាណ (គុលាភាជន៍) ចំនួន២វត្ថុ ដើម្បីយកមករក្សាទុកនៅទីមានសុវត្ថិភាព

  • 6

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ លោក ដេត ណូ ប្រធានមន្ទីរវប្បធម៌ខេត្តព្រះសីហនុ ទទួលបានការណែនាំពី ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ឱ្យដឹកនាំក្រុមការងារ ជំនាញ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងគណៈកម្មការវត្ត “គន្ធគីរី” ហៅវត្តអូរត្រជាក់ចិត្ត

ស្ថិតនៅភូមិអូរត្រជាក់ចិត្ត ឃំុសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុចុះត្រួតពិនិត្យ និងធ្វើការប្រគល់ ទទួលវត្ថុបុរាណ (គុលាភាជន៍) ចំនួន២វត្ថុ ដើម្បីយកមករក្សាទុកនៅទីមានសុវត្ថិភាព ។

តាមការរៀបរាប់របស់លោកប្រធានភូមិអូរត្រជាក់ចិត្តបានឲ្យដឹងថា លោកមានការព្រួយបារម្ភអំពីការបាត់បង់វត្ថុបុរាណដ៏មានតម្លៃ ក៏ដូចជាសុខសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅទីនេះ ជាពិសេសព្រះសង្ឃដែលគង់នៅក្នុងវត្តដោយហេតុមានជនទុច្ចរិកមានបំណងមិនល្អ និងចង់ជួញដូរវត្ថុទាំងនោះ ដើម្បី ប្រយោជន៍ផ្ទាល់ខ្លួនទើបលោកស្នើសុំឲ្យខាងមន្ទីរជំនាញយកមករក្សាទុក ។

ក្នុងឱកាសនោះដែរលោកប្រធានមន្ទីរវប្បធម៌ ក៏បានសំណូមពរបងប្អូនប្រជាពលរដ្ឋផ្តល់ព័ត៌មានមកកាន់មន្ទីរវប្បធម៌ ខេត្តព្រះសីហនុ ក្នុងករណីដែលបងប្អូនបានឃើញវត្ថុបុរាណផ្សេងៗ ព្រោះវត្ថុទំាងនេះជាសម្បត្តិរួមរបស់ប្រជាពលរដ្ឋ និងជាសម្បត្តិដ៏មានតម្លៃរបស់ជាតិយើង ។ សូមអរគុណ! TR

01

02

03

Skip to toolbar