ការចុះពិនិត្យមើលអំពីបញ្ហា អានាម័យបរិស្ថានទាំងក្នុងសាលានិងក្រៅសាលា លោកម៉ាង ស៊ីណេត រួមជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត មន្ទីរសុខាភិបាលខេត្ត និងអង្គភាពពាក់ព័ន្ – រដ្ឋបាលខេត្តព្រះសីហនុ

ការចុះពិនិត្យមើលអំពីបញ្ហា អានាម័យបរិស្ថានទាំងក្នុងសាលានិងក្រៅសាលា លោកម៉ាង ស៊ីណេត រួមជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត មន្ទីរសុខាភិបាលខេត្ត និងអង្គភាពពាក់ព័ន្

  • 4
នៅរសៀលថ្ងៃសុក្រ ២រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ លោកម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ រួមជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត មន្ទីរសុខាភិបាលខេត្ត និងអង្គភាពពាក់ព័ន្ធបានចុះពិនិត្យមើលអំពីបញ្ហា អានាម័យបរិស្ថានទាំងក្នុងសាលានិងក្រៅសាលា ដើម្បីធ្វើយ៉ាងណាឱ្យការដំណើរការនៃការសិក្សារបស់ប្អូនៗសិស្សានុសិស្ស មានអនាម័យបរិស្ថានល្អ និងចៀសផុតពីជំងឺកូវីដ១៩។ ដើម្បីធានាឲ្យការចូលសិក្សារបស់ប្អូនប្អូនសិស្សានុសិស្ស ដែលចាប់ផ្ដើមដំណើរការ ឡើងវិញនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ ។

នៅក្នុងការចុះពិនិត្យមើលអំពី អនាម័យបរិស្ថាននៅតាមសាលា ក្នុងក្រុង ព្រះសីហនុ លោក ម៉ាង ស៊ីណេតអភិបាលរងខេត្តព្រះសីហនុបាន មានប្រសាសន៍ឲ្យដឹងថាសូមឲ្យលោកនាយកលោកគ្រូ អ្នកគ្រូត្រូវយកចិត្តទុកដាក់និងចូលរួមជាមួយនឹងរាជរដ្ឋាភិបាលក្រសួងសុខាភិបាលនិងក្រសួងអប់រំយុវជននិងកីឡាក្នុងការដាក់ឲ្យដំណើការនៃការសិក្សាឡើងវិញសូមឱ្យលោកនាយកលោកគ្រូអ្នកគ្រូទាំងអស់ត្រូវមានការបង្កើនការយកទុកដាក់ក្នុងការការពារជំងឺកូវីដ១៩ ដោយសាលាទាំងអស់ត្រូវមានអនាម័យបរិស្ថានល្អ ជាពិសេស នៅក្នុងបន្ទប់នីមួយៗត្រូវដាក់ចំនួនសិស្ស តាមការណែនាំរបស់ក្រសួងចំនួន ២០ នាក់ និងមុនចូលសិក្សា សិស្សទាំងអស់ត្រូវលាងដៃឱ្យបានស្អាតជាមួយនឹងអាកុលជែលនិងម៉ាស៊ីនស្កេនដែលក្រសួងក៏ដូចជាបណ្ដាក្រុមហ៊ុនអង្គការនានាបានផ្ដល់ជូនដល់សាលាទាំងអស់ទូទាំងខេត្តព្រះសីហនុ ក្នុងការ តាមដាន ជំងឺកូវីដ១៩ ទាំងអស់នេះគឺយើងត្រូវចូលរួមទាំងអស់គ្នាក្នុងការការពារទប់ស្កាត់កុំឱ្យជំងឺកូវីដ១៩ ឆ្លងរីករាលដាលនៅតាមសាលារៀនសហគមន៍របស់យើង។
នៅក្នុងឱកាសនោះដែរ លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តព្រះសីហនុបានឲ្យដឹងថា មន្ទីរបានចុះអប់រំផ្សព្វផ្សាយតាមការណែនាំរបស់ក្រសួងទៅដល់នាយកសាលាលោកគ្រូអ្នកគ្រូនៅតាមគ្រឹះស្ថានអប់រំសិក្សាទាំង ទូទាំងក្រុងស្រុកនៃខេត្តព្រះសីហនុ ឲ្យមានការចូលរួម ទប់ស្កាត់ការពារជំងឺកូវីដ១៩ ទាំងអស់គ្នា ក្នុងការចូលសិក្សាឡើងវិញ ហើយចំពោះ សិស្សដែលត្រូវបានចូលសិក្សារៀនសូត្រសរុបនៅទូទាំងខេត្តព្រះសីហនុមានចំនួន ៤១,៩៧២ នាក់ស្រី ២០, ៧៣៨ នាក់៕
Skip to toolbar