ខេត្តព្រះសីហនុ៖ រសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារពាក់ព័ន្ធ អមដំណើរដោយ មន្ទីរសាធារណការខេត្ត មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មន្ទីររ៉ែ និងថាមពលខេត្ត អាជ្ញាធរក្រុងបានចុះត្រួតពិនិត្យ សិក្សាផ្លូវល្បៀង បើកច្រកតាមឆ្នេរសមុទ្រ ដើម្បីបញ្ជៀស ការកកស្ទះ ចរាចរ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។