ឯកឧត្តមនាយឧត្តមសេនីយ៍ ប៉ុល សារឿន អញ្ជើញជាអធិបតីក្នុងពីធីទំលាក់ថ្មចូលទៅក្នុងសមុទ្រ – រដ្ឋបាលខេត្តព្រះសីហនុ

ឯកឧត្តមនាយឧត្តមសេនីយ៍ ប៉ុល សារឿន អញ្ជើញជាអធិបតីក្នុងពីធីទំលាក់ថ្មចូលទៅក្នុងសមុទ្រ

  • 4

ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃអាទិត្យ ៨កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម នាយឧត្តមសេនីយ៍ប៉ុល សារឿន អគ្គមេបញ្ជារការកងយោពលខេមរភូមិន្ទ និងលោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងពីធីទំលាក់ថ្មសិប្បនិមិត្តចំនួន ១១ដុំ ចូលទៅក្នុងសមុទ្រ ស្ថិតនៅសង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជារការកងយោពលខេមរភូមិន្ទមានប្រសាសន៍ថា ការទំលាក់ថ្មដិប្បនិមិត្តចូល ក្នុងសមុទ្រនាពេលនេះ ក្នុងគោលបំណងថែរក្សាមច្ឆាជាតិ ផ្កាថ្ម និងជីវ:ចម្រុះនៅបាតសមុទ្រ ពង កូននៅទីនេះ ជាពិសេសទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិមកមុជទឹកមើលផ្កាថ្ម និងជីវ:ចម្រុះ ព្រមទាំងសត្វសមុទ្រកាន់តែច្រើនទៀត ម្យ៉ាងទៀតជាសារមួយសម្រាប់ឲ្យប្រជានេសាទ និងប្រជាពលរដ្ឋក្នុងសហគមន៍ជួយថែរក្សា ការពារផ្កាថ្ម និងជីវ:ចម្រុះបាតសមុទ្ររបស់យើងឲ្យកាន់តែសម្បុូរបែបបន្ថែមទៀត ។
សូមបញ្ជាក់ថា ថ្មសិប្បនិមិត្តដែលទំលាក់ចូលទៅក្នុងសមុទ្រមានចំនួន ១១ដុំ និងក្នុងមួយដុំៗមានទម្ងន់ ៣.៥ តោន ។

ដោយកន្លង មកគណ:កម្មការសន្តិសុខលម្ហសមុទ្រ បានសហការជាមួយអាជ្ញាធរខេត្ត រដ្ឋបាលជលផល និងអាជ្ញាធរមូលដ្ឋានបានយកថ្មសិប្បនិមិត្តមកទំលាក់នៅសង្កាត់កោះរ៉ុង និងកោះរ៉ុងសន្លឹមជាបន្តបន្ទាប់មកហើយផងដែរ ដើម្បីការពារពីការលួចចូលមកនេសាទ ពិសេសទៀត គឺការការពារ និងថែរក្សាផ្កាថ្មក្នុងបាតសមុទ្រសង្កាត់កោះរ៉ុង ឲ្យកាន់ តែសម្បុរថែមទៀត និងក៏បានយកកុងតឺន័រមកទំលាក់និងដាំផ្កាថ្មបន្ថែមទៀត បង្កើនធនធានមច្ឆាជាតិ ៕ TR

ក្រុមគេហទំព័រខេត្តព្រះសីហនុ

#រដ្ឋបាលខេត្តព្រះសីហនុ#អភិវឌ្ឍន៍លើគ្រប់វិស័យ

Caralref Caralref1 Caralref2 Caralref3 Caralref4 Caralref5 Caralref6

 

Skip to toolbar