បង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅឃុំរាម ស្រុកព្រៃនប់ – រដ្ឋបាលខេត្តព្រះសីហនុ

បង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅឃុំរាម ស្រុកព្រៃនប់

  • 26

ស្រុកព្រៃនប់៖ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង ១៩ និង ៣០ នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន  មួយកន្លែង ដែលបានប្រព្រឹត្តនៅចំណុចផ្លូវលំ ភូមិ/ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ចំនួន ០៣ នាក់ រួមជាមួយវត្ថុតាង និងសម្ភារៈចាប់យកដូចរាយលំអិតខាងក្រោម៖
១ឈ្មោះ សេង នុយ ភេទប្រុស ឆ្នាំកំណើត ១៩៩៥ ជនជាតិ/សញ្ជាតិ ខ្មែរ
ស្រុកកំណើតៈ ភូមិ/សង្កាត់រាម ខណ្ឌព្រៃនប់ ក្រុងព្រះសីហនុ
ទីលំនៅបច្ចុប្បន្នៈ ភូមិ/ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
មុខរបរៈ កសិករ
កម្រិតវប្បធម៌ៈ ថ្នាក់ទី ០៦ (ថ្មី)
លិខិសំគាល់ខ្លួន ឬ អត្តសញ្ញាណប័ណ្ណៈ (គ្មាន)
-ពីបទៈ សមគំនិត និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
២ឈ្មោះ នៅ វី ភេទប្រុស ឆ្នាំកំណើត ១៩៨៧ ជនជាតិ/សញ្ជាតិ ខ្មែរ
ស្រុកកំណើតៈ ភូមិ/សង្កាត់រាម ខណ្ឌព្រៃនប់ ក្រុងព្រះសីហនុ
ទីលំនៅបច្ចុប្បន្នៈ ភូមិ/ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
មុខរបរៈ ជាងសំណង់
កម្រិតវប្បធម៌ៈ ថ្នាក់ទី ០២ (ថ្មី)
លិខិសំគាល់ខ្លួន ឬ អត្តសញ្ញាណប័ណ្ណៈ (គ្មាន)
-ពីបទៈ សម្រួលឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
៣ឈ្មោះ នៅ វុធ ភេទប្រុស ឆ្នាំកំណើត ១៩៩៨ ជនជាតិ/សញ្ជាតិ ខ្មែរ
ស្រុកកំណើតៈ ភូមិ/ឃុំត្រពាំងទឹក ស្រុកល្វាង ខេត្តកំពង់ធំ
ទីលំនៅបច្ចុប្បន្នៈ ភូមិ/ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
មុខរបរៈ កម្មកររោងចក្រ
កម្រិតវប្បធម៌ៈ ថ្នាក់ទី ០២ (ថ្មី)
លិខិសំគាល់ខ្លួន ឬ អត្តសញ្ញាណប័ណ្ណៈ (គ្មាន)
-ពីបទៈ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
វត្ថុតាងនិងសម្ភារៈចាប់យកបានរួមមាន៖
ថ្នាំញៀនមេតំហ្វេតាមីនទឹកកក (ICE) ចំនួន ០១ កញ្ចប់ ទម្ងន់ ១.៣៩ ក្រាម (ទម្ងន់សុទ្ធ)
-ទូរស័ព្ទដៃ ចំនួន ០១ គ្រឿង

ចំពោះករណីខាងលើ កម្លាំងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមច្បាប់ រួចរាល់ហើយ ។

d1 d2 d3 d4

 

 

Skip to toolbar